កិច្ចការពារកុមារ​នៅ​សាលារៀន​របស់​យើង

World Learning Academy

សម្រាប់​ព័ត៌មាន​បន្ថែម​​អំពី​កិច្ចការពារ​កុមារ​នៅ​សាលា​រៀន​របស់​យើង​ ឬ​សម្រាប់​ការ​ពិភាក្សា​អំពី​បញ្ហា​ពាក់ព័ន្ធ​នឹង​ការការពារ​កុមារ សូម​ប្រើប្រាស់​ព័ត៌មាន​នៅ​ទីនេះ៖

Malcolm Lee

Child Safeguarding Lead

+65 6817 1169

info@childsafeguarding.com

គោលការណ៍​របស់​សាលារៀន​ស្ដី​អំពី​កិច្ចការពារ​កុមារ

ចូល​ទស្សនា
ទាញ​យក​ឯកសារ

ចំណុច​សំខាន់​ៗ​អំពី​កិច្ចការពារ​កុមារ

  • សាលារៀន​របស់​យើង​មាន​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​កិច្ចការពារ​កុមារ។
  • ភាព​ងាយ​រងគ្រោះ​ធ្វើ​ឱ្យ​កុមារ​ងាយ​រង​​ការ​បំពាន និង​គ្រោះ​ថ្នាក់​ផ្សេងៗ មិន​អាច​ការពារ​ខ្លួន​ឯង និង​រង​ផល​ប៉ះពាល់​ខ្លាំង​ដោយ​ការរំលោភ​បំពាន។
  • សាលារៀន​របស់​យើង​មាន​គោលការណ៍ នីតិវិធី និង​ប្រព័ន្ធ​នានា ដើម្បី​ធ្វើ​ឱ្យ​សហគមន៍​សាលារៀន​របស់​យើង​មាន​សុវត្ថិភាព​ជាង​មុន​សម្រាប់​កុមារ។
  • ទំនួល​ខុស​ត្រូវ​នេះ​នឹង​ត្រូវ​បាន​បំពេញ​យ៉ាង​ល្អ​បំផុត តាមរយៈ​គុណ​តម្លៃ​រួម​នៃ​កិច្ចការពារ​កុមារ គឺ ការ​ប្ដេជ្ញា​ចិត្ត កិច្ចសហប្រតិបត្តិការ និង​ការ​ទំនាក់​ទំនង​​គ្នា។
  • អាកប្បកិរិយា និង​សកម្មភាព​របស់​យើង​ គឺ​ជា​កត្តា​សំខាន់​ក្នុង​​កិច្ចការពារ​កុមារ​នៅ​ក្នុង​សហគមន៍​សាលារៀន​របស់​យើង។
  • កិច្ចការពារកុមារ គឺ​ជា​ការ​ប្ដេជ្ញា​ចិត្ត​ និង​​សកម្មភាព​​ទាំងឡាយ​ ដើម្បី​​ការពារ​កុមារ​ពី​ការ​រំលោភបំពាន។
  • កិច្ច​ការពារកុមារ​​នៅ​សាលារៀន​របស់​យើង​​ជួយ​បង្ការ​មិន​ឱ្យ​មាន​ករណី​រំលោភ​បំពាន​កើត​មានឡើង​ ផ្ដល់​កិច្ច​អន្តរាគមន៍​នៅ​ពេល​ដែល​ការ​រំលោភបំពាន​កើតមានឡើង និង​​ជួយ​គាំពារ​កុមារ​ដែល​អាចបាន​​រងគ្រោះ​ដោយ​ការ​រំលោភបំពាន។
  • គ្រប់​មនុស្ស​ចាស់​ទាំងអស់​ក្នុង​សហគមន៍​សាលារៀន​របស់​យើង​មាន​ទំនួល​ខុស​ត្រូវ​រួម​ក្នុង​កិច្ច​ការពារ​កុមារ។
  • យើង​សូម​លើក​ទឹក​ចិត្ត​ឱ្យ​សមាជិក​ទាំងអស់​នៃ​សហគមន៍​សាលា​រៀន​ធ្វើ​ការ​រាយការណ៍​​​បញ្ហានានា​ពាក់​ព័ន្ធ​នឹង​កិច្ចការពារ​កុមារ ដែល​បាន​កើត​ឡើង។
  • ហើយ​យើង​ប្ដេជ្ញា​ចិត្ត​​ក្នុង​ការ​គិតគូរ​​អំពី​តម្រូវការ​របស់​កុមារ​យើង​ជា​អាទិភាព​សម្រាប់​រាល់​សកម្មភាព និង​ការ​សម្រេច​ចិត្ត។
.

គុណតម្លៃ​រួម​នៃ​កិច្ចការពារ​កុមារ​របស់​យើង

ការ​ប្ដេជ្ញាចិត្ត

ការ​ប្ដេជ្ញាចិត្ត

ការ​សម្រប​សម្រួល

ការ​សម្រប​សម្រួល

កិច្ច​សហប្រតិបត្តិការ

កិច្ច​សហប្រតិបត្តិការ

ការ​ប្រាស្រ័យ​ទាក់​ទងគ្នា

ការ​ប្រាស្រ័យ​ទាក់​ទងគ្នា
.